top of page

កម្មវិធី GGAS OPEN DAYS ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងមានការរៀបចំកម្មវិធី GGAS OPEN DAYS ២០២៤ សម្រាបលោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្សដែលកំពុងស្វែងរកសាលាដែលមានស្តង់ដារនិងគុណភាពខ្ពស់ដើម្បីប្តូរឲ្យបុត្រធីតាលោក លោកស្រីដើម្បីចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី 2024-2025 នាពេលខាងមុខ។

គោលបំណងនៃការរៀបចំកម្មវិធី GGAS OPEN DAYS ឡើងគឺដើម្បី

-ផ្តល់ឪកាសឲ្យសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលអាចមកសិក្សាស្វែងយល់ពី



កម្មវីធីសិក្សាល្អៗរបស់សាលា -ផ្តល់អាហារូបករណ៍៣០%ចំពោះការបង់ថ្លៃសិ្ឲក្សា៣ឆ្នាំនិង១៥%សម្រាប់ឆ្នាំបន្តរបន្តាប់រហូត់រៀនចប់ថ្នា់ទី១២

-ផ្តល់ជួននូវបណ័្ណបញ្ជុះតម្លែដែលមានតម្លៃចាប់ពី៥០០$ រហូតដល់ ២០០០$

-ព្រមទាំងផ្តល់ជួនឥតគិតថ្លៃលើការដាក់ពាក្យនិងធ្វើតេស្តចូលរៀន

គួរបញ្ជាក់ផងដែរថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសាលាអន្តរជាតិដែលមានការទទួលស្គាល់គុណភាពអប់រំ ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេស មានការទទួលស្គាល់ និងសហការពីស្ថាប័នអប់រំសំខាន់ៗជាច្រើនដូចជា ស្ថាប័នអប់រំអន្តរជាតិ IB (The International Baccalaureate) ក្រុមប្រឹក្សាសាលាអន្តរជាតិ (The Council of International Schools – CIS)  ស្ថាប័នអប់រំ College Board ដែលក្នុងនោះមានស្ថាប័នអប់រំសំខាន់ៗដូចជាស្ថាប័នអប់រំអន្តរជាតិ ACT ស្ថាប័នអប់រំអន្តរជាតិ AP និងស្ថាប័នអប់រំ SAT  ដែលជាស្ថាប័នអប់រំផ្តល់ការប្រលងត្រៀមចូលរៀនសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ព្រមទាំងមានការគាំទ្រ និងសហការជាមួយស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធជាច្រើនទៀត។

 

សាលាអាមេរិកាំងហ្គោលឌិនហ្គេតមានកម្មវិធីសិក្សាសំខាន់ៗដូចជា កម្មវិធីសិក្សា IB កម្មវិធីសិក្សាភាសាខ្មែរ កម្មវិធីសិក្សាអាមេរិកាំង និងកម្មវិធីសិក្សាភាសាចិន ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មធ្យមសិក្សា។ ជាពិសេសសិស្សានុសិស្សដែលសិក្សានៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតនឹងទទួលបានព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្របញ្ជាក់ការសិក្សាពីសាលារៀន Busche Academy នៅសហរដ្ឋអាមេរិកបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាថែមទៀតផង។ សាលាអាមេរិកាំងហ្គោលឌិនហ្គេតលើកកម្ពស់សិស្សានុសិស្សចូលរួមការប្រលងប្រជែងនានា ដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត ភាសាអង់គ្លេស កីឡា ថែមទាំងផ្តល់ឱកាសឱ្យសិស្សានុសិស្សចូលរួមសកម្មភាពសង្គមនានា និងមានទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេសជាច្រើនដើម្បីឲ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ និងអភិវឌ្ឍបំនិនជីវិតបន្ថែម។

 

បច្ចុប្បន្ននេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានសាខាចំនួន៤ ដែលមានទីតាំងនៅខណ្ឌដូនពេញចំនួន១(សាខាស៊ីសុវត្ថិ) នៅខណ្ឌទួលគោកចំនួន១(សាខាទួលគោក) និងនៅខណ្ឌសែនសុខចំនួន២ (សាខាផ្លូវម៉ៃដា និងសាខាភ្នំពេញថ្មី)។ ទន្ទឹមនឹងនេះដែរ សាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងបើកដំណើរការសាខាថ្មី នៅខណ្ឌមានជ័យ (ផ្លូវ៦០ម៉ែត) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។


1 view0 comments

Recent Posts

See All

Comments


bottom of page